SDGs Citizen Survey 2016 (Khmer)

Download
Thursday, October 27, 2016

គោលដៅអភិឌ្ឍន៍ប្រកបដោយ​ចីរភាព (SDGs) បាន​ដាក់​ចេញ​នូវ​វិស័យគន្លឹះ​ទាំង១៧ ដែលត្រូវ​ចាត់ទុក​ជាបញ្ហាអាទិភាព​ក្នុង​ការបង្កើត​គោលនយោបាយ​នៅ​ថ្នាក់​ជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ ប្រយុទ្ធប្រឆាំង​នឹងវិសមភាព​ និងភាព​អយុត្តិធម៌​ និងដោះ​​​​ស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុត្រឹមឆ្នាំ២០៣០។

នៅប្រទេសកម្ពុជា អង្គការទស្សនៈពិភពលោកបានធ្វើការស្ទង់មតិថ្នាក់ជាតិមួយ​ដើម្បីកំណត់ថា ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ តើគោលដៅណាខ្លះដែលប្រជាពលរដ្ឋកម្ពុជាយល់ថាសំខាន់បំផុតសម្រាប់កំណត់ជាអាទិភាពក្នុងគោលនយោបាយ និងផែនការសកម្មភាពជាតិនានា ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់រយៈពេល១៥ឆ្នាំខាងមុខ។ ប្រជាពលរដ្ឋជាង១២០០០នាក់ នៅទូទាំងប្រទេសកម្ពុជាបានចូលរួមក្នុងការស្ទង់មតិនេះ។