2017 Policy Brief on Child Protection in Cambodia (Khmer)
Download
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគួរឱ្យកត់សម្គាល់ក្នុងការបង្កើតនូវក្របខណ្ឌគតិយុត្តិនិងគោលនយោបាយដើម្បី ការពារកុមារ រួមមានយន្តការនានានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តច្បាប់និងគោលនយោបាយព្រមទាំងគណនេយ្យភាពរបស់យន្តការថ្នាក់មូលដ្ឋាននៅមានកម្រិត និងនៅបន្តធ្វើឱ្យកុមារស្ថិតក្នុងហានិភ័យនៅឡើយ។
អង្គការទស្សនៈពិភពលោកសូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ៖
- ពង្រឹងយន្តការការពារកុមារដែលមានស្រាប់តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបង្កើននូវធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុដល់ស្ថាប័នថ្នាក់មូលដ្ឋាន។
- ធ្វើឱ្យកាន់តែច្បាស់នូវខ្លឹមសារច្បាប់ គោលនយោបាយ បទដ្ឋាន និងបទបញ្ជា ទាក់ទងនឹងការការពារកុមារ ដែលមានស្រាប់ និងមានការអនុវត្តប្រសើរជាងមុន។