Reading Environments and Habits of Students in Grades 4 to 6 (Khmer)

Download
Monday, September 5, 2016

ជាផ្នែកមួយនៃយុទ្ធសាស្រ្តថ្មីរបស់ កម្មវិធីអប់រំ និងបំណិនជីវិតរបស់អង្គការទស្សនៈពិភពលោក (WV) នៅក្នុងប្រទេសកម្ពុជាគឺបានធ្វើការវាយតម្លៃជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តគោលដៅ ទាំងប្រាំបួនរបស់ WV នៅក្នុងឆ្នាំ 2016។ ការសិក្សាដំបូងបានផ្ដោតទៅលើធនធានអំណានដែលកុមាររកបាននៅតាមសាលាបឋមសិក្សាដោ យធ្វើកា រវិភាគទៅ លើស្ថានភាពបណ្ណាល័យ និងប្រៀបធៀបជា មួយស្តង់ដារថ្នាក់ជាតិសម្រាប់បណ្ណាល័យបឋមសិក្សា (កអយក 2011)។ ការសិក្សានេះត្រូវបានធ្វើឡើងបន្ទាប់ពីការសិក្សាទៅលើបណ្ណាល័យនេះ និងជាការសិក្សាបែបបរិមាណអំពីបទពិសោធន៍ ទម្លាប់ និង បរិយាកាសនៃការអានរបស់សិស្សចំនួន 507នាក់ចាប់ពីថ្នាក់ទី 4 ដល់ថ្នាក់ទី 6 (ពីសាលាចំនួន 39 នៅក្នុងខេត្តបន្ទាយមា នជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កណ្ដាលព្រះវិហារ តាកែវ និងសៀមរាប)

គោលបំណងនៃការសិក្សានេះគឺដើម្បីជួយ WV ក្នុងការបង្កើតយុទ្ធសាស្រ្តកាន់តែប្រសើរដែលនឹងជួយបង្កើនប្រសិទ្ធភាពនៃកម្មវិធីអប់រំ និងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើកា រផ្លាស់ប្ដូរដែលនឹងជួយលើកកម្ពស់កា រអប់រំកុមារ គ្រប់រូបនៅក្នុងប្រ ទេសកម្ពុជា ។ ការសិក្សានេះរកឃើញលទ្ធផលសំខា ន់ៗជាច្រើន។ ទោះជាយ៉ាងនេះក្ដី ក៏នៅមា នបញ្ហារាំងស្ទះមួយចំនួនផងដែរ។ បញ្ហាសំខាន់ចម្បងរួមមាន ការលំបាកនៅក្នុងកា រជ្រើសរើសសិស្សដោយសារ វេនសិក្សាខុសៗគ្នានៅតាមសាលាបឋមសិក្សា បញ្ហាប្រ ឈមនៅក្នុងការទៅឲ្យដល់សាលារៀនមួយចំនួនបន្ទាប់ពីទឹកភ្លៀងបា នបង្កឲ្យមានកា រលំបាក និងស្ថានភា ពផ្លូវព្រមទាំងចំនួនសាលាដែលគ្មា នបណ្ណាល័យមានចំនួនតិចជាងតួលេខដែលបានគ្រោងពីដំបូង។